ព្រះចៅអធិការវត្តសាវលីង មានប្រពន្ធ និងកូនលួចលាក់

ចែករំលែក៖

ក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបានចូលរួមស្រាវជ្រាវពីហិរញ្ញវត្ថ និង រឿងអាស្រូវផ្លូវភេទទៅលើព្រះចៅអធិការវត្តសាវលីង ដែលបណ្តាញសង្គម ផ្សព្វផ្សាយថា ព្រះចៅអធិការមានប្រពន្ធ និងកូននៅខាងក្រៅ ។

abc-1

ព័ត៌មានស្តីពីការស្រាវជ្រាវត្រូវបានប្រកាសជាសាធារណៈ ក្នុងពេលដែលមានពាក្យចរចាមអារ៉ាមថា ព្រះចៅអធិការវត្តសាវលីង Shi Yongxin មិនទៅកាន់ប្រទេសថៃឡើយដោយសារតែត្រូវសាកសួរ ។ ព្រះចៅអធិការ Shi Yong xin ទទួលរងការចោទប្រកាន់ថា បានចំណាយប្រាក់ជាច្រើនដើម្បីសប្បាយជាមួយស្ត្រីរកស៊ីផ្លូវភេទ រួមទាំងចាយប្រាក់ដើម្បីទិញព្រហ្មចារីទៀតផង ។

សាររព័ត៌មាន China Daily បានដកស្រង់សម្តីមន្ត្រីទទួលបន្ទុកបញ្ហាសាសនា SARA បានបញ្ជាក់ថា SARA បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សកម្មភាពចោទប្រកាន់ទៅលើព្រះចៅអធិការវត្តសាវលីង Shi Yong xin ដែលជាវត្តមានភាព ល្បីល្បាញបំផុតនៅលើពិភពលោក តាមរយៈខ្សែភាពយន្តវាយតប់នានា ។

មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកសាសនាបានបញ្ជាក់ថា ក្រសួងស្ថាប័នដែលពាក់ព័ន្ធនឹងត្រូវធ្វើឲ្យច្បាស់ពីបញ្ហាខាងលើ ហើយឲ្យឆាប់រហ័សបំផុត ។ នៅក្នុងសេចក្តីប្រកាស ក៏មិនបានលើកឡើងពីការចោទប្រកាន់ណាមួយទៅលើព្រះចៅអធិការនោះដែរ ។

កន្លងមក ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា ព្រះចៅអធិការ Shi Yong xin មានប្រពន្ធដល់ទៅ២នាក់ ហើយថែមទាំងមានកូនមួយទៀតផង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វត្តសាវលីង ដែលជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើនក្នុងមួយឆ្នាំ ៕

abc-2

ប្រែសម្រួល៖ យ៉ាត

ប្រភព៖ China Daily

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print