ចោរឆក់កាបូបទាំងព្រឹកលើកំណាត់ផ្លូវលេខ៥៩៨

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវចោរឆក់កាបូបខណៈជិះម៉ូតូឌុបបងស្រីទៅពេទ្យកាល់ម៉ែត ហេតុការណ៍នេះកេីតឡេីងកាលវេលាម៉ោង៦ព្រឹកថ្ងៃទី៥សីហា២០១៥ នៅលេីកំណាត់ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ស្រ្តីរងគ្រោះមានឈ្មោះ ស៊ូ សុភារី អាយុ៤១ឆ្នាំ ជាមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។ ស្ត្រីរងគ្រោះបញ្ជាក់អោយដឹងថាៈ មុនពេលកើតហេតុគាត់ជិះម៉ូតូម៉ាក់waveព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AU-4542។ ស្ត្រីរងគ្រោះបានរៀបរាប់បណ្តេីរយំបណេី្តរថា គាត់ឌុបបងស្រីទៅពេទ្យកាល់ម៉ែត ស្រាប់តែចោរឆក់កាបូបស្ពាយធ្វេីឲ្យគាត់ដួលម៉ូតូរងរបួស។នៅក្នុងកាបូបមានលុយជាង៣០០ដុល្លានិងទូរស័ព្ទអាយហ្វូន5មួយ។ ដោយឡែកពលរដ្ឋថា នៅផ្លូវ598នេះឆក់រាល់ថ្ងៃ មិនដែលឃេីញសមត្ថកិច្ចណាល្បាតសោះ។ ផ្លូវនេះជាផ្លូវចោរឆក់រកស៊ីុ ៕

ដោយ៖តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print