យោធាថៃមកឈ្លានពានកម្ពុជាមិនសម្រេច ងាប់គរជើងនៅព្រំដែន ធ្វើឲ្យទាហានផ្សេងទៀតខ្លាចក្នុងការចេញមកសមរភូមិជាមួយទាហានកម្ពុជា។ ទាំងនោះហើយបានធ្វើឲ្យទាហានម្នាក់បានចូលទៅបាញ់ប្រហារនៅក្នុងផ្សារទំនើបក្នុងទីក្រុងបាងកក។ សុខចិត្តស្លាប់នៅបាងកកប្រសើរជាងមកស្លាប់នៅទល់ដែន។
មនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅផ្សារ Chatuchak នៅក្នុងក្រុងបាងកក រួចហើយខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងក្រោយពីបើកការវាយប្រហារ។ នេះបើយោងតាមកាសែតថៃ Khaosod ភ្លាមៗអាជ្ញាធរថៃកំពុងមមាញឹកទៅកន្លែងកើតហេតុស្វែងរកមូលហេតុនៃការបាញ់ប្រហារ។
ករណីបាញ់ប្រហារនៅក្នុងផ្សារ Or Tor Kor Market ក្នុងតំបន់ Chatuchak នៃទីក្រុងបាងកក នៅសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា បណ្ដាលឱ្យសន្តិសុខយាម៤នាក់បានស្លាប់។ កាសែតថៃ Khaosod បានឱ្យដឹងថា ខ្មាំងកាំភ្លើងគឺជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា ។
ដោយឡែក បើតាមកាសែតថៃ The Nation បានផ្សាយថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ ចំណែក ប៉ូលិសថៃកំពុងបើកការស៊ើបអង្កេតលើមូលហេតុនៅពីក្រោយករណីបាញ់ប្រហារនេះដែលត្រូវបានចាត់ទុកជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតមកទល់នឹងពេលនេះ៕ ដោយធីរីណា
រូបថត: Vietnamplus