រដ្ឋបាលស្រុករមាសហែក សូមថ្លែង​អំណរគុណ​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋអាជីវករនិងសប្បុរសជន នានាចូលរួម​បរិច្ចាគ​សម្ភារនិងថវិការគោលបំណងដើម្បីយកទៅចែកជូនវីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង:លោកស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនិងជាអភិបាលស្រុករមាសហែក នាថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ បានមានប្រសាសន៏ សូមថ្លែង​អំណរគុណ​ យ៉ាងជ្រាលជ្រៅ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋអាជីវករនិងសប្បុរសជន នានាចូលរួម​បរិច្ចាគ​សម្ភារនិងថវិការគោលបំណងដើម្បីយកទៅចែកជូនវីរកងទ័ពជួរមុខនិងពលរដ្ឋកំពុងជម្លៀសខ្លួន ។

លោកបន្តថាសកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។

លោកបានឱ្យបញ្ជាក់ឱ្យដឹងទៀតថា៖ សម្រាប់ខឿនការពារជាតិប្រជាជននេះបងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរដ្ឋបាលស្រុក ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាជនភាសឹក ដែលកំពុងតែជ្រូកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។

ក្នុងឱកាសនោះ លោក អភិបាលស្រុក បានថ្លែងបន្តថា ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​តាមបណ្ដារ ទូទាំងឃុំ១៦ ក្នុងស្រុក កំពុង​ផុសផុល​ មកចូលរួម​ឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​ចេញ​មកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​។ 

បងប្អូន​អាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បាន ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ ។

សូមជម្រាបបងប្អូន​សប្បុរសជននានាអាច​បន្ត​ចូលរួម​បរិច្ចាគ​ជា​បន្តបន្ទាប់​ទៀត​បានដោយរដ្ឋបាលស្រុករមាសហែក ចាត់តាំងក្រុមការងារចាំទទួលសំភារៈនិងថវិកាតាមរយះQR Codeផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print