ភ្នំពេញ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តព្រូសក្នុងល្បឿនយ៉ាងលឿននិងស្ថិតទាំងស្ថានភាពស្រវឹងផងនោះក៏រេចង្កូតជ្រុលទៅបុករបាំងថ្មរពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន២កង់ហើយរបាំងថ្មដែកបាក់នោះបានខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យរងខូចខាត។
ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី មុខក្រសួងការងារ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
រថយន្តបង្ករម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ 2T-6662 បើកដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាតូយូតាព្រូសបើកបរដោយនារីម្នាក់ទាំងស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន២កង់បណ្តាលឲ្យខ្ទាតទៅប៉ះចំរថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AE-5876 ដែលធ្វើដំណើរនៅ ចំណែកផ្លូវម្ខាងទៀតក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាបណ្តាលឲ្យរងការខូចខាតបែកកង់ទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍ជើងគោកចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងរួមទាំងម្ចាស់រថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោករងចាំដោះស្រាយតាមច្បាប់៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...