លោក Sam Allardyce គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេសបានប្រកាសថាខ្សែប្រយុទ្ធ Wayne Rooney នៅតែជា ប្រធានក្រុមដដែល។
កីឡាករ Wayne Rooney បានទទួល តំណែងប្រធានក្រុមជម្រើសជាតិអង់គ្លេសនេះពីកីឡាករ Steven Gerrard ក្រោមការ ដឹកនាំរបស់គ្រូបង្វឹក Roy Hodgson ប៉ុន្តែ ពួកគេបានខកចិត្តនៅក្នុងកម្មវិធីយូរ៉ូឆ្នាំ ២០១៦ក្នុងប្រទេសបារាំងដោយចាញ់ ប្រទេសតូចអ៊ីស្លង់ក្នុងវគ្គ១៦ក្រុមចុង ក្រោយ ។
ទោះបីជាយ៉ាងនេះក្តីក៏លោកSam Allardyceនៅតែជឿជាក់លើសមត្ថភាពដឹកនាំ របស់Rooney ហើយចាត់ទុករូបគាត់គឺជាប្រធានក្រុមល្អបំផុតសម្រាប់ជម្រើសជាតិអង់គ្លេសហើយគាត់បានបញ្ជាក់ថាការសម្រេចនេះគឺត្រឹមត្រូវបំផុត ។
កីឡាករ Wayne Rooneyត្រូវបានគ្រូ បង្វឹកក្រុមបិសាចក្រហមដាក់ឲ្យលេងជាខ្សែបម្រើ ប៉ុន្តែលោក Sam Allardyce បានអះអាងថាគាត់នឹងឲ្យកីឡាករ Rooney លេងជាខ្សែប្រយុទ្ធពេលប៉ះនឹងក្រុមជម្រើសជាតិស្លូវ៉ាគីក្នុងកម្មវិធីជម្រើស World Cup ឆ្នាំ២០១៨ ៕
ដោយ៖ ដេវីត