ភ្នំពេញ: ជនសង្ស័យម្នាត្រូវបានម្ចាស់ម៉ូតូរងគ្រោះប្រទះឃើញនៅម្ដុំ ក្លឹបមីតណាយ ក៏នាំគ្នាចាប់ឃាត់ខ្លួនទុកភ្លាមៗរួចហើយប្ដឹងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ បន្ទាប់ពីលួចទូរសព្ទនិងម៉ូតូនៅផ្ទះជួលសង្កាត់អូរឫស្សី គេចខ្លួនជាច្រើនថ្ងៃ។
ករណីឃាត់ខ្លួមនេះដែរបានកើតឡើងនៅម៉ោង១ រំលងអាធ្រាត្រឈានចូល ថ្ថ្ងៃទី២៩ខែកក្កដា ឆឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងត្រង់ចំណុចម្ដុំ ក្លឹប មីតណាយ ភូមិត្រពាំងថ្លឹង២ សង្សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្រុសម្ចាស់ម៉ូតូរងគ្រោះបានឲ្យដឹងថា នៅមុនពេលកេីតហេតុដោយម្ចាស់ម៉ូតូ និងជនសង្ស័យជាមិត្តភ័ក្ដិទេីបតែស្គាល់រាប់អានគ្នាបានប្រហែលជិត១ខែរស់នៅដេកបន្ទប់ផ្ទះជួលជាមួយគ្នា ខណៈនារីជាម្ចាស់ម៉ូតូរងគ្រោះដេកលង់លក់ភ្លេចខ្លួន ជនសង្ស័យឃេីញឱកាសល្អក៏លួចយកទូរសព្ទ១គ្រឿងម៉ាក សាំសុង និងម៉ូតូ១គ្រឿង ម៉ាក ស៊ុយសុីគីនិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KI-5506 បានសម្រេចជិះរត់គេចខ្លួនយកទៅបាត់ស្រមោល ។ បន្ទាប់មកពេលដែលនារីរងគ្រោះដឹងខ្លួនឡើងមិនឃើញទូរសព្ទនិងម៉ូតូរបស់ខ្លួនទេីបដឹងថាត្រូវបានជនសង្ស័យយកទៅបាត់ ទើបនាងបានរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឫស្សី ភ្លាមៗដើម្បីឲ្យខាងសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យដែលលួចម៉ូតូ។ លុះម៉ោងកេីតហេតុស្រាប់តែមានមិត្តភ័ក្ដិរបស់នារីរងគ្រោះបានប្រទះឃើញជនសង្ស័យរូបនេះកំពុងតែនៅម្ដុំ ក្លឹប មីតណាយក៏ទាក់ទងទៅប្រាប់ម្ចាស់ម៉ូតូនាំគ្នាមកចាប់ឃាត់ខ្លួនសួរនាំរកម៉ូតូតែពេលនោះជនសង្ស័យឆ្លើយថាម៉ូតូត្រូវបានមិត្តផ្សេងទៀតខ្ចីសុីដាច់យកបន្តបាត់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានភាគីខាងរងគ្រោះនាំគ្នាដឹកតាមម៉ូតូកង់បីដឹកយកទៅប្រគល់ឲ្យសមត្ថកិច្ចសង្កាត់អូរឫស្សីដេីម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ