លួច​ម៉ូតូ​និង​ទូរស័ព្ទ​បាន​សម្រេចគេច​ខ្លួន​ទៅ​បាត់​ជា​ច្រើន​ថ្ងៃ​ត្រូវបានជនរងគ្រោះប្រទះឃើញ​ប្ដឹងសមត្ថកិច្ច​ចុះមកឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​:​ ជនសង្ស័យម្នាត្រូវ​បាន​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ប្រទះ​ឃើញ​នៅ​ម្ដុំ​​ ក្លឹប​មីត​ណាយ​ ក៏​នាំ​គ្នា​ចាប់​ឃាត់​ខ្លួនទុក​ភ្លាម​ៗ​រួច​ហើយ​ប្ដឹង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​លួច​ទូរសព្ទ​និង​ម៉ូតូ​នៅ​ផ្ទះ​ជួល​សង្កាត់​អូរឫស្សី​​ គេចខ្លួនជាច្រើនថ្ងៃ។

ករណីឃាត់ខ្លួម​នេះ​ដែរ​បាន​កើត​ឡើង​នៅ​​ម៉ោង​១ ​រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ថ្ងៃទី២៩ខែ​កក្កដា ​ឆឆ្នាំ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ត្រង់​ចំណុច​ម្ដុំ​ ក្លឹប​ មីត​ណាយ​ ភូមិ​ត្រពាំង​ថ្លឹង​២ សង្សង្កាត់ចោមចៅទី១ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មាន​ពី​បងប្រុស​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​ដោយ​ម្ចាស់ម៉ូតូ​​ និង​ជន​សង្ស័យ​ជា​មិត្តភ័ក្ដិ​ទេីប​តែ​ស្គាល់រាប់​អាន​​គ្នា​បាន​ប្រហែល​ជិត​១ខែ​រស់​នៅដេក​​បន្ទប់ផ្ទះ​​ជួល​ជាមួយ​គ្នា​ ខណៈ​នារីជា​​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដេក​លង់​លក់​ភ្លេច​ខ្លួន​ ជន​សង្ស័យឃេីញ​ឱកាស​ល្អ​ក៏​លួច​យក​ទូរសព្ទ​១គ្រឿង​ម៉ាក​ សាំ​សុង​ និង​ម៉ូតូ១គ្រឿង​ ​ម៉ាក​ ស៊ុយសុី​គីនិច​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1KI-5506​ បាន​សម្រេច​ជិះ​រត់​គេច​ខ្លួន​យក​ទៅ​បាត់​ស្រមោល​ ។ បន្ទាប់​មក​ពេល​ដែល​នារី​រងគ្រោះ​ដឹង​ខ្លួន​ឡើង​មិន​ឃើញ​ទូរសព្ទ​និង​ម៉ូតូ​របស់​ខ្លួន​ទេីប​ដឹង​ថា​ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​បាត់​ ទើប​នាង​បាន​រត់​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​អូរឫស្សី​ ភ្លាម​ៗ​ដើម្បី​ឲ្យ​ខាង​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​​ដែល​លួច​ម៉ូតូ​។ លុះ​ម៉ោង​កេីត​ហេតុ​​ស្រាប់​តែ​មាន​មិត្តភ័ក្ដិ​របស់​នារី​រងគ្រោះ​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​រូប​នេះ​កំពុង​តែ​នៅ​ម្ដុំ​ ក្លឹប​ មីតណាយក៏​ទាក់ទង​ទៅ​ប្រាប់​ម្ចាស់​ម៉ូតូ​​នាំ​គ្នា​មក​ចាប់​ឃាត់​ខ្លួន​សួរ​នាំ​រក​ម៉ូតូ​តែ​ពេល​នោះ​ជន​សង្ស័យ​ឆ្លើយ​ថា​ម៉ូតូ​ត្រូវ​បាន​មិត្ត​ផ្សេង​ទៀត​ខ្ចី​សុី​ដាច់​យក​បន្ត​បាត់​ ។

បច្ចុប្បន្ន​ជន​សង្ស័យ​​ត្រូវ​បាន​ភាគី​ខាង​រង​គ្រោះ​នាំ​គ្នា​ដឹក​តាម​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​សង្កាត់​អូរឫស្សី​ដេីម្បីចាត់​ការ​ទៅ​តាម​នីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print