ឥទ្ធិពលនៃព្យុះ Wipha ធ្វើឲ្យភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅឡាវ ស្លាប់និងបាត់ខ្លួនជិត១០នាក់

ចែករំលែក៖

កាសែត Laotian Times នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ ២០២៥ បានផ្សាយថា ព្យុះទីហ្វុង Wipha បានឆក់យកជីវិតមនុស្ស ៤នាក់ និង៤នាក់ទៀតបាត់ខ្លួន បន្ទាប់ពីបានបោកបក់លើ ៣៤ស្រុកនៃខេត្តមួយចំនួនរបស់ប្រទេសឡាវ។

ព្យុះបានប៉ះពាល់ដល់ប្រជាជនជិត១៥ ០០០គ្រួសារ ខូចខាតផ្ទះជាង ២២០០ខ្នង និងបង្កការបំផ្លិចបំផ្លាញខ្លាំង។ អ្នកស្លាប់ទាំងនោះរួមមានមនុស្សម្នាក់នៅខេត្ត Xieng Khouang និង៣នាក់នៅខេត្ត Luang Prabang ។ អាជ្ញាធរខេត្ត Houaphanh កំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៤នាក់ ខណៈ៦នាក់ផ្សេងទៀតរងរបួស។
ព្យុះបានបំផ្លាញដីស្រែចម្ការជិត ២ ០០០ហិកតា កាត់ផ្តាច់បណ្តាញអគ្គិសនីមួយ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងងាប់សត្វពាហនៈចំនួន ២៥ក្បាល។ រដ្ឋបាលខេត្តបានដាក់ពង្រាយក្រុមសង្គ្រោះដើម្បីជួយដល់ប្រជាជន៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print