ខេត្តប៉ៃលិន ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានជួបពិភាក្សាជាមួយមេបញ្ជាការ កងការពារព្រំដែនចាន់បូរី-ត្រាត របស់ថៃ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅស្ពានតំបន់ស ច្រកព្រំដែនព្រំ ខេត្តប៉ៃលិន។
ការជួបប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីម៉ោង១២យប់មិញ ក្រោយមានការឯកភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃនៅប្រទេសម៉ាឡេស៊ី។ ការជួបពិភាក្សានេះ ក៏ធ្វើឡើងដើម្បីបន្ធូរសភាពការណ៍តានតឹងតាមព្រំដែន នៃប្រទេសទាំង២ផងដែរ៕
...
ដោយ ៖ សិលា