ព្រួតវាយប្លន់យកម៉ូតូឌ្រីម០១០ពីបុរសរត់ម៉ូតូឌុបបានសម្រេច និងបណ្តាលឲ្យបែកមុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យពីរនាក់ហៅឲ្យឌុបរហូតដល់កន្លែងស្ងាត់ក៏ព្រួតវាយជនរងគ្រោះបណ្តាលឲ្យបែកមុខហូរឈាមពេញខ្លួន រួចប្លន់យកម៉ូតូហង់ដាឌ្រីម០១០បានសម្រេច និងជិះគេចខ្លួនបាត់ស្រមោល។

ករណីប្លន់ខាងលើបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចខាងកើតវត្តឫស្សីសាញ់ ក្នុងដីឡូត៍មួយកន្លែង ភូមិប្រការ សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះកៅ រឿន អាយុ៣៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលស្ថិតនៅផ្សារព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយម៉ូតូដែលក្រុមចោរប្លន់ទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ1AU-7279 ។

យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យពីរនាក់បានដើរមកហៅគាត់ឲ្យឌុប ដោយបន្លំឲ្យជូនទៅផ្ទះមិត្តភក្តិរបស់ពួកគេនៅកាណាឌីយ៉ា ខណៈទៅដល់កាណាឌីយ៉ារួចហើយ ជនសង្ស័យក៏ប្រើល្បិចឲ្យឌុបទៅបូរីពិភពថ្មីនៅខណ្ឌដង្កោថែមទៀត ដោយជិះតាមផ្លូវទួលពង្រ រហូតដល់ខាងកើតវត្តឫស្សីសាញ់ ដែលជាកន្លែងស្ងាត់និងកន្លែងកើតហេតុនោះ ពួកគេក៏ប្រាប់គាត់ឲ្យឈប់ ហើយក៏ធ្វើសកម្មភាពព្រួតវាយជនរងគ្រោះបណ្ដាលឲ្យបែកមុខហូរឈាមជោកខ្លួនសន្លប់មួយភាំង។ ភ្លាមនោះជនសង្ស័យទាំងពីរនាក់បានយកម៉ូតូជិះគេចខ្លួនបាត់សម្រេលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានត្រឹមតែដឹកជនរងគ្រោះយកទៅប្រគល់ឲ្យសាច់ញាតិនៅផ្លូវព្រៃស ដើម្បីដឹកបន្តយកទៅមន្ទីរពេទ្យព្យាបាល។

សូមរំលឹកផងដែរថា ករណីប្លន់យកម៉ូតូនិងគ្រឿងអលង្ការដែលមានតម្លៃផ្សែងៗ តែងតែកើតមានជាញឹកញាប់នៅមូលដ្ឋានខណ្ឌដង្កោ តែសមត្ថកិច្ចមិនដែលបង្ក្រាបបានឡើយ បានត្រឹមតែទៅយកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនិងជូនទៅផ្ទះតែប៉ុណ្ណោះធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចការបាត់បង់ជីវិតនិងទ្រព្យសម្បត្តិរបស់ពួកគាត់ជាខ្លាំងក្នុងករណីប្លន់ម្ដងៗ៕

IMG_2844 IMG_2865 IMG_2863 IMG_2861 IMG_2855

ដោយ៖ ជីម ភារ៉ា ដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print