ក្រុមចោរបាញ់៥គ្រាប់សម្លាប់និស្សិតពេទ្យម្នាក់ប្លន់យកម៉ូតូ នៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ និស្សិតពេទ្យម្នាក់ត្រូវបានក្រុមចោរប្លន់បាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ខណៈដែលរូបគេកំពុងតែជិះម៉ូតូ១គ្រឿងម៉ាកZoomer-X ដឹកសង្សារចេញពីច្រៀងខារ៉ាអូខេបំណងជូនទៅផ្ទះ លុះជិះមកដល់ចំណុចមុខហាង លី ម៉េងស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកកៀរជនរងគ្រោះដួលរួចដកកាំភ្លើងភ្ជង់តែជនរគ្រោះបានប្រតាយប្រតប់គ្នាធ្វើឲ្យក្រុមចោរខឹងបាញ់ចំនួន៥គ្រាប់តែត្រូវជនរងគ្រោះ៤គ្រាប់ រួចយកម៉ូតូគេចខ្លួនបាត់

ករណីបាញ់ប្លន់សម្លាប់មនុស្សយកម៉ូតូនេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទីយប់ទី១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅមុខហាង ម៉េងលី តាមបណ្តោយផ្លូវលេខ ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក  ។

សពជនរងគ្រោះមានឈ្មោះ ស្រីផានិត្រ អាយុ២៤ ឆ្នាំ មុខរបរនិស្សិតពេទ្យ ឆ្នាំទី៥ នៅ IU ស្នាក់នៅសំណង១២ សង្កាត់ទឹលល្អក់៣ ខណ្ឌទួលគោក និងនារីម្នាក់ជាសង្សារឈ្មោះ ស្រីនុច អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីនារីត្រូវជាសង្សារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេជាមួយមិត្តប្រុសដោយពួកគេទើបតែចេញពីជួបជុំគ្នាជាមួយបងប្អូន នៅខារ៉ាអូនខេ ឈិងចាង នៅម្តុំស្ពានអាកាស៥មករា។ លុះពេលដល់ម៉ោង១មួយយប់ពួកគេក៏នាំគ្នាចេញទៅផ្ទះ ដោយពេលនោះ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ខៀវ ពាក់លេខ ភ្នំពេញ 1642 ចាំលេខនៅខាងក្រោយ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៥៩២ ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងជូននាងជាសង្សារទៅផ្ទះនៅភ្នំពេញថ្មី ស្រាប់តែមកដល់ចំណុចកើត ក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្តុបពី ពណ៌ស មិនចាំស្លាកលេខ បានព្យាយាមជិះតាមកៀរម៉ូតូរបស់គេ (ជនរងគ្រោះ) ពីក្រោយរហូតមកដល់មុខហាង ម៉េងលី ក៏ធ្វើជនរងគ្រោះរេចង្កួចម៉ូតូទៅប៉ះម៉ូតូកង់បីដែលគេចតចោលនៅចិញ្ចើមផ្លូវ បណ្តាលឲ្យដួល ហើយភ្លាមៗនោះបក្ខពួកជនសង្ស័ុយបានដកកាំភ្លើងខ្លី ភ្ជង់ប្លន់យកម៉ូតូតែពួកគេ(ជនរងគ្រោះ) មិនព្រមឲ្យក៏ប្រទាងប្រទុងគ្នា ហើយក៏លឺសំលេង គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ធ្វើឲ្យជនរងគ្រោះដេកដួលនៅថ្លុកឈាមបាត់ទៅហើយ ។ បន្ទាប់ពីកើតហេតុក្រុមចោរក៏លើកម៉ូតូរបស់ជនរងគ្រោះជិះចេញទីបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូកង់បីយកសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ដោយស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ៕

dara (2) dara (4) dara (1) dara (2) dara (3) dara (5) dara (1)

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print