កងទ័ពថៃ ប្រកាសទទួលស្គាល់បទឈប់បាញ់នៅទូទាំងតំបន់ព្រំដែនជាមួយកម្ពុជា មុនកិច្ចប្រជុំ GBC

ចែករំលែក៖

ទីក្រុងបាងកក ៖ កងទ័ពថៃទទួលស្គាល់បទឈប់បាញ់នៅទូទាំងផ្នែកទាំង៣ នៃព្រំដែន មុនកិច្ចចរចា GBC ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហាខាងមុខ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation ផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ។

កាសែត The Nation ដោយផ្អែកលើបញ្ជាក់ពីកងទ័ពថៃ បានឱ្យដឹងថា ក្រុមមេបញ្ជាការនៅក្នុងផ្នែកទាំង៣នៃព្រំដែនរវាងកម្ពុជា និងថៃ បានឯកភាពគ្នាទៅវិញទៅមកលើបទឈប់បាញ់បន្ទាន់ និងហាមឃាត់ចលនាកងទ័ព ខណៈរង់ចាំកិច្ចប្រជុំ GBC។
កាសែតថៃ The Nation រាយការណ៍ថា មេបញ្ជាការភូមិភាគ២ របស់ថៃ ឧត្តមសេនីយ៍ Boonsin Padklang បានជួបមេបញ្ជាការភូមិភាគ៤ របស់កម្ពុជា លោកឧត្តមសេនីយ៍ Pov Heng នៅច្រកអូរស្មាច់ នៅថ្ងៃអង្គារនេះ។ ភាគីទាំង២ បានឯកភាពគ្នារក្សាបទឈប់បាញ់ ជំរុញការទំនាក់ទំនង និងបង្កើតក្រុមការងាររួមដើម្បីដោះស្រាយបញ្ហា។ បោះជំហានឆ្ពោះទៅរកសន្តិភាព !
អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree ក៏បានបង្ហើបផងដែរពីលទ្ធផលនៃកិច្ចប្រជុំ និងកិច្ចពិភាក្សារវាង មេបញ្ជាការនៃប្រទេសទាំង២ នៅថ្ងៃអង្គារនេះ។ តាមលោក Winthai Suvaree ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនក៏បានរក្សានូវបទឈប់បាញ់យ៉ាងជោគជ័យផងដែរ នៅមុនកិច្ចចរចានៅថ្ងៃនេះ ។
សូមបញ្ជាក់ថា ៖ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ៖

១. រដ្ឋាភិបាលជប៉ុនចាត់ទុកថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងន័យនេះ ប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសកម្ពុជា និងថៃ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

២. ប្រទេសជប៉ុនសូមចូលរួមសាទរប្រទេសកម្ពុជា និងថៃដែលបានសម្រេចឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ។ ប្រទេសជប៉ុនក៏សូមសម្តែងការវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ដោយរួមមានប្រទេសម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសលើកនេះ និងសហរដ្ឋអាម៉េរិកដែលជាសហអ្នករៀបចំ។

៣. រដ្ឋាភិបាលជប៉ុននឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print