អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ២៨ ខែកក្កដា តាមម៉ោងក្នុងតំបន់ សេតវិមានអាមេរិកបង្ហាញថា លោក ត្រាំប្រធានាធិបតីអាមេរិកនៅតែមានឆន្ទៈជួបសន្ទនាជាមួយលោក គីម ជុងអ៊ុន មេដឹក នាំកូរ៉េខាងជើង ដើម្បីសម្រេចការគ្មានអាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។
លោកស្រី Kim Yo Jong អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្ស ពលករ កូរ៉េខាងជើង បាន ចេញផ្សាយ កិច្ច សន្ទនា ឈ្មោះ «ការប្រាស្រ័យទាក់ទងរវាងកូរ៉េខាងជើងនិងអាមេរិក គ្រាន់តែជា ការរំពឹងទុករបស់អាមេរិក » កាលពីថ្ងៃទី ២៧ ខែកក្ដដា។ គេហទំព័រ «CCFR China state-controlled media » លោកស្រីលើកឡើងថា កូរ៉េខាងជើង មាន សមត្ថភាពពេញលេញ ដែលឋានៈមិនអាចផ្លាស់ប្តូរ បាន ក្នុងនាម ជារដ្ឋ មាន អាវុធនុយក្លេអ៊ែរ ហើយបរិយាកាស ភូមិសាស្ត្រ នយោបាយ បាន កើតមាន ការប្រែប្រួលទាំងស្រុង ។ ការទទួលស្គាល់ការពិតនេះ ត្រូវ ក្លាយជា បុរេលក្ខខណ្ឌសម្រាប់ការ ព្យាករ និង គិតពិចារណាពីអ្វីៗទាំងអស់នៅថ្ងៃអនាគត។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Kim Yo Jong បន្តទៀតថា បើសិនជាអាមេរិក មិនទទួលយកការពិតដែលកើតមានការ ប្រែប្រួលហើយនោះទេ និង ទទូច យក អតីតកាលដែលត្រូវ បរាជ័យ នោះ កិច្ចជំនួបរវាងកូរ៉េខាងជើង និងអាមេរិក នឹង កើតមាន តែក្នុងក្តីរំពឹងទុករបស់ភាគីអាមេរិកប៉ុណ្ណោះ៕
ដោយ ៖ សិលា