Breaking News ៖ សម្តេចតេជោ ហ៊ុន សែន ៖ ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ

ចែករំលែក៖

ភ្នំពេញ ៖ ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង២ម៉ោងនិងបន្តការងារហូត

ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បង្ហោះលើផេកផ្លូវការនារសៀលនេះ ។ 

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំ

ថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន សូមរួមគ្នាការពារសន្តិភាពដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print