ភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានច្រានចោលទាំងស្រុងចំពោះការបង្ហោះផ្សាយថា គ្រួសារទាហានពលីនៅសមរភូមិមុខទទួលបាន៥០ម៉ឺនដុល្លារក្នុង១គ្រួសារ ហើយបានអះអាងថា គឺជាព័ត៌មានក្លែងក្លាយ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារទាហានពលីនិងរងរបួសក្នុងបុព្វហេតុការពារមាតុភូមិ៕
ដោយ ៖ សិលា
...