រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជិត១០០ មុខ ប្រគល់ជូនវីរ កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅស្រុកអន្លុងវែង ខេត្ដឧត្តរមានជ័យ​

ចែករំលែក៖

ឧត្តរមានជ័យ : រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយរបស់សប្បុរសជនមាន ជាសម្ភារៈ បរិក្ខា គ្រឿងឧបភោគ បរិភោគចំនួន៦៥មុខប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ចំនួន៤ស្រុក ស្មើ២៤ឃុំ ជាង១ម៉ឺនគ្រួសារ ស្មើជាង៣ម៉ឺននាក់ ស្ថិតនៅទីតាំងកន្លែងសុវត្ថិភាពស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ។

  អំណោយទាំងអស់នេះ ត្រូវបាន

លោល អុីម រ៉នហាស្សាន់  អភិបាលរងរាជធានីរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោក ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ និងលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ  ដើម្បីចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀស​ចេញ​ពីផ្ទះសម្បែងចំនួន១៤៥៧៣គ្រួសារ ស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះមានកុមារចំនួន៦៦៧នាក់ផងដែរ នៅថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ២០២៥ ។

   អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅពេលនេះ រួមមាន ៖ មី ទឹកសុទ្ធ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ ភួយមុង កន្ទេល  បន្លែ ត្រីសាច់ និងសម្ភារ ប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់ចំនួន៦៥ មុខ ។ 

    លោក  អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធាន ភ្នំពេញ តំណាងឱ្យអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានអរគុណ​ចំពោះ​ទឹក​ចិត្ត​សប្បុរសជននានា នៅរាជធានីភ្នំពេញ​ ដែលតែងតែចូលរួមចែករំលែកធនធាន តាមលទ្ធលភាព រៀងៗខ្លួន ​ដើម្បីឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​បាននិងកំពុង​ជម្លៀស​ចេញ​ពីផ្ទះសម្បែងមកស្នាក់នៅទីកន្លែង​សុវត្ថិ ភាព​ ។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរ​ស្រលាញ់​ខ្មែរ​។ ខ្ញុំសូម​អរ គុណ​នូវ​ទឹក​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង និងសប្បុរសជន ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។ ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសមករកទីកន្លែសុវត្ថិភាពនេះ ជារៀងរហូត ។ 

    លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានអរគុណជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ តាមរយៈ លោក អុីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជនយកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខេត្ដឧត្ដមានជ័យនេះ លោក និងធ្វើការបែងចែកជូនទៅកងទ័ពលេខ៤១ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​ពិតប្រាកដ ។ 

  តាមរបាយការណ៍របស់អភិបាលរងខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ ២០២៥នេះ មានប្រជាពលរដ្ឋចំនួន២៤ ឃុំក្នុង ចំណោម ៤ស្រុកក្នុងខេត្ដឧត្ដរមានជ័យ អាជ្ញាធរ បានជម្លៀសចេញមករកទីកន្លែងសុវត្ថិភាពសរុប ចំនួន១៤៥៧៣គ្រួសារស្មើនឹង៣៦៧៦៣នាក់ ក្នុងនោះក៏មានកុមារ៦៦៧នាក់ផងដែរ ៕ 

       ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print