ភ្នំពេញ ៖ ប្រកាសនេះ ត្រូវបានដាក់ឱ្យអនុវត្តទម្រង់គំរូលិខិតពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ច ព្រមព្រៀងការងារ ដូចខាងក្រោម៖
១- ទម្រង់គំរូសេចក្តីជូនដំណឹងស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។
២- ទម្រង់គំរូនៃកិច្ចព្រមព្រៀងការងារ។
៣- ទម្រង់គំរូលិខិតដែលពាក់ព័ន្ធការព្យួរកិច្ចព្រមព្រៀងការងារ។
៤- ទម្រង់គំរូការវាយតម្លៃសមិទ្ធកម្មមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។
៥- ទម្រង់គំរូក្រមប្រតិបត្តិមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។
👉 ទម្រង់គំរូលិខិតពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាឧបសម្ព័ន្ធនៃប្រកាសនេះ។
ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយអនុលោមតាមអនុក្រឹត្តលេខៈ៧៨ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ៕
ដោយ ៖ សិលា