វត្តមានរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បង្ហាញពីឆន្ទៈរបស់ប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព

ចែករំលែក៖

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥​ បានទទួលស្វាគមន៍ លោកនាយឧត្តមសេនីយ៍ TAN SRI HJ MOHD NIZAM BIN HJ JAFFAR អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នាពាក់ព័ន្ធនឹងទំនាស់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែល​បាន​ឯកភាព​គ្នានៅទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

វត្តមានរបស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាពេលនេះ បង្ហាញពីឆន្ទៈរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយចាប់ផ្តើមអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ក្រសួងការពារជាតិសង្ឃឹមថាក្រោមការសម្របសម្រួល ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិននឹងធ្វើឱ្យសន្តិភាព វិលត្រឡប់មកដូចដើមវិញ៕ដោយ​៖តារា​

His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense received a courtesy call from His Excellency General TAN SRI HJ MOHD NIZAM BIN HJ JAFFAR, Chief of the Malaysian Armed Forces. We discussed the Cambodia-Thailand border dispute and the implementation of the ceasefire agreement reached in Kuala Lumpur, Malaysia.

The presence of His Excellency General today underscores Malaysia’s commitment, in its capacity as the ASEAN Chair, to facilitating a resolution to the Cambodia-Thailand border issue through full and effective implementation of the ceasefire.

...

We express our hope that, under the coordination of Malaysia as host, the United States as co-organizer, and with the participation of the Chinese Representatives, peace will be restored.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print