កាសែតមួយរបស់ថៃ ដែលបានបិទព័ត៌មានមិនឱ្យពលរដ្ឋនៅកម្ពុជាមើលឃើញ បានសរសេរថា កម្ពុជាមានជំនួយពី «ទាហានស៊ីឈ្នួលរុស្ស៊ី» ក្នុងការ​បាញ់ទម្លាក់ដ្រូន

ចែករំលែក៖

ភ្នំពេញ : តាមពិត មនុស្សទាំងអស់ក្នុងរូបភាព ក្រៅពី​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស បុរសពីរនាក់ដែលពាក់មួក BHQ ដែលកាសែតថា ធ្វើឱ្យគេយល់ថា ជាទាហានស៊ីឈ្នួលរុស្ស៊ី នោះ គឺជាមន្ត្រីអង្គរក្ស ដោយក្នុងនោះមាន​ លោក ឈាង ជីវែង កីឡាករបាល់ទះមួយរូបរបស់បញ្ជាការដ្ឋានអង្គរក្សផងដែរ។

សូមបញ្ជាក់ថា, កងអង្គរក្សខ្មែរមួយរូប សង្ហា សាច់សខ្ចី ខ្ពស់ស្រឡះ ត្រូវបានថៃចោទថា ជាទាហានរុស្ស៊ីមកជួយច្បាំងកម្ពុជា!

លោក ឈាង ជីវែង គឺជាកីឡាករបាល់ទះជម្រើសជាតិកម្ពុជាដ៏ឆ្នើមមួយរូប មានការងារជាអង្គរក្សនៅបញ្ជាការដ្ឋានអង្គរក្សតែងការពារ និងអមដំណើរជាមួយ លោក  នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងអំឡុងពេលស្ថិតនៅក្នុងក្រុមបញ្ជាការដ្ឋានអង្គរក្សអមដំណើរ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងបេសកកម្មចុះទៅព្រំដែនដែលមានជម្លោះ ស្រាប់តែកាសែតថៃចោទថា អង្គរក្សសង្ហារូបនេះជាទាហានរុស្ស៊ី។

សូមបញ្ជាក់ថា ឈាង ជីវែង គឺជាកូនខ្មែរ ឈាមខ្មែរ មិនមែនជនជាតិរុស្ស៊ីដូចថៃចោទប្រកាន់ឡើយ ។ អ្វីៗត្រូវបានប្រឌិតព័ត៌មានក្លែងក្លាយជាច្រើននៅក្នុងប្រទេសថៃ មានន័យថា ការគ្រប់គ្រងព័ត៌មានក្លែងក្លាយពុំមានប្រសិទ្ធភាព មានតែបង្កើតឡើងដើម្បីបំពុលសង្គមក្នុងប្រទេសរបស់ខ្លួន៕

...

 

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print