ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ បានបញ្ជាក់ឱ្យដឹងថា ៖ នេះជាគ្រាប់បែក MK-84 ទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) ប្រវែងប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលកងទ័ពអាកាសថៃទម្លាក់មកលើកម្ពុជាថ្មីៗនេះ។
លោក ហេង រតនា ប្រធានអង្គភាពស៊ីម៉ាក់បានបញ្ជាក់នៅថ្ងៃទី៣០ កក្កដានេះ ថា MK-84 ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84)។ គ្រាប់បែកប្រភេទMK-84នេះ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន។
បើយើងមើលពីសកម្មភាពនេះ បង្ហាញឱ្យឃើញថា ៖ ទាហានសៀមចេតនាឈ្លានពាន ប្រល័យជនស្លូតត្រង់ ដែលពិភពលោកអាចពិចារណាបានពីប្រទេសមួយនេះ ៕
ដោយ ៖ សិលា
...