ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចនេះបានលើកឡើងថា ៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។
សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរកងកម្លាំងប្រដាប់
អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល
គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់
បានយ៉ាងល្អ។
សម្តេចតេជោ ហ៊ុន សែន សូមអរគុណចំពោះអនុព័ន្ធយោធានៃ
បណ្តាប្រទេសដែលបានអញ្ជើញទៅ
ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន សូមអរគុណផងដែរ ដល់ក្រុមអ្នកយក
ព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNA
ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់
ព្រំដែនដោយផ្ទាល់។
បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។
សម្តេចតេជោ ហ៊ុន សែន ថា ៖ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក ៕
ដោយ ៖ សិលា