ព្រឹទ្ធសភាសម្រេចលើកអភ័យឯកសិទ្ធិលោកស្រី ថាក់ ឡានី

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ព្រឹទ្ធសភា បានសម្រេចលើកអភ័យឯកសិទ្ធិ របស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីហើយ ដោយមានសមាជិកព្រឹទ្ធសភា ៤៦សំឡេងគាំទ្រឱ្យលើកអភ័យឯកសិទ្ធិនេះ។ នេះបើតាម លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។

លោកស្រី ថាក់ ឡានី និង លោក សម រង្ស៊ី ត្រូវបានប្តឹងដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈមេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសំអាងលើអភ័យឯកសិទ្ធិមិនចូលខ្លួនឆ្លើយបំភ្លឺ បន្ទាប់ពីមានការកោះហៅពីតុលាការជាលើកទី២ ។

ទោះជាយ៉ាងណា ការស្នើលើកអភ័យឯកសិទ្ធិនេះ ធ្វើឡើងតាមសំណើរបស់ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការអាចបន្តនីតិវិធីរបស់ខ្លួន។

ពាក់ព័ន្ធនឹងបញ្ហានេះដែលព្រឹទ្ធសភាបានចេញសេចក្តីថ្លែងការណ៍បំភ្លឺជូនសាធារណជនដែលមានខ្លឹមសារថា៖

1-4-724x1024 2-3-768x1018

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print