ភ្នំពេញ៖ តារាសម្តែងស្រីល្បីរឿងសិចស៊ី កញ្ញា សេង សូណា បានស្ងប់ស្ងាត់មួយខ្សល់ធំដោយមិនឃើញមានស្នាដៃសិល្បៈអ្វីជាដុំកំភួនឡើយ។ ក្រោយស្ងាត់បាត់ផលិតកម្មហៅថតខ្សែភាពយន្តតារាស្រីរូបនេះបានព្រលែងខ្សែវីដេអូខ្លីជាមួយនឹងឈុតដេកយប់បង្ហាញដើមទ្រូងធំទ្រលុកទ្រលន់ស្ទើរមួយល្វែងលើ។
ខ្សែវីដេអូខ្លីរបស់តារាសម្តែងសេង សូណា ត្រូវបាននាងបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងកាលពីដើមសប្តាហ៍មកម្ល៉េះ ហើយបង្កើតឲ្យមានទាំងការសរសើរ និងរិះគន់។ សរសើរព្រោះតែនាងមានដើមទ្រូងធំទ្រលុកទ្រលន់ សាច់សខ្ចី និងហ៊ានទម្លាយវីដេអូខ្លីបែបនេះ ។ រីឯការរិះគន់វិញព្រោះតែនាងត្រូវបានគេលើកឡើងថា ហ៊ានទម្លាយចេញវីដេអូខ្លីដែលគេគិតថាស្រើបស្រាល និងធ្វើខ្លួនសិចស៊ីជ្រុលលើសឈ្មោះជាអ្នកសិល្បៈ។
នៅលើគ្រែដេកក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលអាចឲ្យគេមើលឃើញយ៉ាងច្បាស់ពីដើមទ្រូងនិងគល់ភ្លៅ ហើយនាងបានព្យាយាមថតរូបរាងកាយនាងចាប់ពីក្បាល មកដើមទ្រូង និងគល់ភ្លៅ ។ បើទោះបីជាមិនមែនជារឿងចម្លែកក្នុងការបង្ហាញភាពសិចស៊ីសម្រាប់នាងក្តីក៏គេសង្កេតឃើញលេចចេញការរិះគន់មួយចំនួនបានកើតឡើងចំពោះវីដេអូខ្លីនេះរហូតមានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកខ្លះបានប្រើប្រាស់ពាក្យពេចអសុរសនិងចាត់ទុកថានាងថាមិនមែនជាអ្នកសិល្បៈ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយ ទេជុំវិញការបង្ហោះខ្សែវីដេអូខ្លីនេះ។ ទោះជាយ៉ាងណាកន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសណែនាំឲ្យសិល្បករទាំងអស់គួរព្យាយាមស្លៀកពាក់ឲ្យបានសមរម្យ និងជៀសវាងការស្លៀកពាក់និងបង្ហាញនូវរូបភាពបែបស្រើបស្រាលដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សង្គម ពិសេសកិត្តិយសកេរ្តិ៍ឈ្មោះជាអ្នកសិល្បៈ ។ គេចាំបានដែរថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦នេះ ការរិះគន់របស់មហាជនចំពោះការស្លៀកពាក់របស់កញ្ញា ដេនី ក្វាន់ បានធ្វើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហៅនាងទៅអប់រំណែនាំ ដើម្បីបញ្ចប់ការស្លៀកពាក់ដែលទើសទាល់ដល់ភ្នែកមហាជន។ គេនៅមិនទាន់ដឹងទេថា តើការទម្លាយរូបវីដេអូខ្លីនេះអាចនឹងធ្វើឲ្យរំជួយដល់មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែរឬយ៉ាងណា៕
ដោយ៖ វឌ្ឍនា