លោក ឃួង ស្រេង៖ ចុះសួរសុខទុក្ខកងទ័ពរងរបួសកំពុងសម្រាក់ព្យបាល នៅមន្ទីរពេទ្យភ្នំពេញ បុព្វហេតុការពារទឹកដី

ចែករំលែក៖

ភ្នំពេញ៖.គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដឹកនាំដោយ.លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះ​សួរសុខទុក្ខ​ព្រមទាំង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​ បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ ម៉ាណែត​ ជូនកងទ័ព​ជួរមុខ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស ដោយសង្គ្រាមពីកងទ័ពថៃ​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ថវិកា​ ៤លានរៀល
វីរៈកងទព័ជួរមុខដែលរងរបួសកំពុងសំរាកព្យា បាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង បានជូនពរដល់វីរះកងទព័ជួរមុខដែលបានលៈបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីដ៏អង់អាចក្លាហានប្រឆាំងទល់នឹងកងទ័ពថៃឈ្លានពាននៅ សមរភូមិព្រំដែនកម្ពុជា.ថៃ។
លោកអភិបាលរាជធានី បានសរ សើរដល់វិរះកងទព័ដោយជូនពរឱ្យឆាប់ជាសះស្បើយនិងផ្តាំផ្ញើរដល់វិរៈកងទព័ដែលកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសុំឱ្យបងប្អូនធ្វើចិត្តអោយស្ងប់ក្នុងការមើលថែសុខភាពឱ្យបានល្អ។ ខណៈប្រជាពលរដ្ឋ និងកងទព័ជួរមុខបានលះ បង់ការពារបូរណៈភាពដែនដី កម្ពុជាយ៉ាងអង់អាចក្លាហាន៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print