ប្រទេសថៃ៖ នៅរសៀលថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២៥ នេះផ្លូវល្បឿនលឿនថៃតាកស្ថិតនៅក្នុងខេត្ត មេសត់ នៃខេត្តតាកប្រទេសថៃបានបាក់ស្រុតចុះទៅក្រោមក្នុងជម្រៅ ២.៥ម៉ែត្រ អាជ្ញាធរថៃបានអះអាងថាមុនពេលបាក់ស្រុតរថយន្តដែលធ្វើដំណើរឆ្លងកាន់បានបន្លឺសម្លេងជាខ្លាំង។
ភ្លាមៗអាជ្ញាធរថៃមិនបានបញ្ជាក់អ្នកស្លាប់ និងរបួស និងមូលហេតុនៃការបាក់ស្រុតនៅឡើយនោះទេដោយបច្ចុប្បន្នថៃបានបញ្ចូនមន្ត្រីជំនាញទៅជួសជុលផ្លូវ និងហាមឃាត់ការធ្វើដំណើរកាត់ផ្លូវបាក់ស្រុត។
មិនមានមូលហេតុណាមួយបញ្ជាក់ដាបាក់ស្រុកបណ្តាលមកពីអ្វីនៅឡើយ ៕
...
ដោយ ៖ សិលា