សម្តេចតេជោប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៧២នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូននិស្សិតកម្ពុជា និងសាធារណជនទាំងអស់ជ្រាបថា៖ ចាប់តាំង ពីមានការផ្ទុះអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និស្សិតដែលបានវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញមានចំនួន ៤២៣នាក់។ និស្សិតចំនួន១៧២នាក់ ក្នុងចំណោម ៤២៣នាក់ បានស្នើសុំអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អាហារូបករណ៍ក្រោមឈ្មោះថា “អាហារូបករណ៍សម្តេចតេជោ នឹងផ្តល់ជូននិស្សិតកម្ពុជាទាំង១៧២នាក់ ឱ្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិតកម្ពុជាទាំង១៧២នាក់ សូមទាក់ទងគ្រឹះស្ថាន ឧត្តមសិក្សាដោយផ្ទាល់ ដើម្បីរៀបចំបែបបទ និងដាក់ពាក្យស្នើសុំចូលរៀន។ ក្រសួងអប់រំ យុវជន និងកីឡា ចាត់តាំង ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ដែលមានលេខទូរសព្ទ និងតេឡេក្រាម៖ +85512225303 ដើម្បីជួយសម្របសម្រួលជូនដល់និស្សិតកម្ពុជា។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូមនិស្សិតកម្ពុជា និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print