ខេត្តតាកែវ ៖ ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដរដ្ឋាលខ្វាវ,ជំរះពេន បឹងត្រាញ់ខាងជេីង ធ្វើការបង្រ្កាបបានករណីអំពើលួច(កាច់កម៉ូតូ) និងទទួលផលចោរកម្ម មួយករណី ស្ថិតនៅចំណុច ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន ០៤ នាក់ ទី១.ឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី (ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀន និងលួចសកម្ម) ទី២.ឈ្មោះ មៀង ឧសភា ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិចារ ឃុំរវៀង ស្រុកសំរោង (ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀន លួចសកម្ម និងធ្លាប់ជាប់ពន្ធនាគារ ពីរឆ្នាំ )ទី៣.ឈ្មោះស៊ុន ប៉ាលី ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង (ទទួលផលចោរកម្ម) និងទី៤.ឈ្មោះ ស៊ុំ សៀប ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង (ទទួលផលចោរកម្ម) ព្រមទាំងដកហូតម៉ូតូចំនួន ១០ គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕