Marseille ទិញយក Aubameyang ត្រលប់ទៅវិញ បន្ទាប់ពី លេងឱ្យ Al-Qadsiah អស់រយះពេលមួយឆ្នាំ

ចែករំលែក៖

ក្លឹប Olympique Marseille

នៅក្របខ័ណ្ឌបារាំង Ligue 1 បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបាន ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធក្រុម Arsenal និង Chelseaកីឡាករ Pierre-Emerick Aubameyang លើការផ្ទេរដោយឥតគិតថ្លៃ។

បន្ទាប់ពីបានចំណាយពេលមួយរដូវកាលនៅប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករវ័យ 36 ឆ្នាំរូបនេះបានត្រលប់ទៅ Marseille វិញដោយបានចូលរួមជាមួយក្លឹបដូចក្នុងការផ្ទេរដោយឥតគិតថ្លៃក្នុងឆ្នាំ 2023ដែរ។

កីឡាករអន្តរជាតិហ្គាបុងដើមកំណើតបារាំងបានចុះកិច្ចសន្យារយៈពេលពីរឆ្នាំក្នុងខែកក្កដា ឆ្នាំ 2024 ជាមួយក្រុម Al-Qadsiah ដែលទើបនឹងឡើងថ្មី មកលេងក្របខ័ណ្ឌកំពូលរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតប៉ុន្តែត្រូវបានបញ្ចប់កិច្ចសន្យាកាលពីដើមខែនេះ។

...

Aubameyang បានបញ្ចប់រដូវកាល 2023-24យ៉ាងល្អនៅប្រទេសបារាំង ជាមួយនឹងការស៊ុតបញ្ចូលទីបាន 30 គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់ ហើយក្លាយជាកីឡាករដំបូងរបស់ Marseille ដែលឈានដល់ចំនួនសរុបខ្ពស់ចាប់តាំងពី Didier Drogba អាចធ្វើបានពីរទសវត្សរ៍មុន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print