ខ្ចីទូរស័ព្ទគេនិយាយបែរជាលួចរត់គេចត្រូវប្រជាពលរដ្ឋចាប់បានខណៈទៅធ្វើសំណង់

ចែករំលែក៖

ខេត្តកណ្ដាល÷ បុរសម្នាក់ជាមុខសញ្ញាលួចទូរស័ព្ទត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន បន្ទាប់ពីជនរងគ្រោះប្រទះឃើញខណៈជនសង្ស័យទៅធ្វើសំណង់នៅក្បែរប្រឡាយ។ ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២៦ កក្កដា  ឆ្នាំ ២០២៥ នៅភូមិព្រៃគោរ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យត្រូវបានចាប់ខ្លួនបាននៅថ្ងៃទី៣០ កក្កដា ២០២៥ ហើយក្រោយការពិនិត្យ ទឹក នោមមានផ្ទុកសារធាតុញៀន។

ប្រភពពី មន្ត្រីកងរាជអាវុធហត្ថស្រុកអង្គស្នួល បានឲ្យ ដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ នី ឆាននុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ចំណែកជន សង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រិន ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំលាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ទូរសព្ទ័ ០១គ្រឿង ម៉ាក vivo y17s ដែលក្រោយមកត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយចុចទូរសព្ទ័នៅកន្លែងជាងធ្វើម៉ូតូ។ ស្រាប់តែជន សង្ស័យបានដើរមក ហើយខ្ចីទូរសព្ទ័ពីជនរងគ្រោះដើម្បីតេ។ ក្រោយពីតេរួច ជនសង្ស័យមិនបានប្រគល់ទូរសព្ទ័មកឲ្យជនរងគ្រោះវិញទេ គឺបានរត់គេចខ្លួនបាត់ ហើយយកទូរស័ព្ទទៅបញ្ចាំនៅថ្នល់ទទឹង។

ប្រភពពីមន្ត្រីអាវុធហត្ថស្រុកបានឲ្យដឹងទៀតថា លុះមកដល់វេលាម៉ោង ២០និង២៥នាទី ថ្ងៃទី៣០ កក្កដា  ជនរងគ្រោះឃើញជនសង្ស័យមកធ្វើសំណង់នៅក្បែរប្រឡាយក្នុងភូមិចំការត្រាចឃុំពើកស្រុក អង្គស្នួលក៏ បានស្រែកថា “ចោរៗ” បណ្ដាលឲ្យប្រជាពលរដ្ឋចាប់ខ្លួនបាន រួចរាយការណ៍ជូនសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរសព្ទ័របស់ជនរងគ្រោះពិតប្រាកដមែន ហើយបានចេះប្រើប្រាស់ថ្នាំញៀនរយៈពេលជាង ១ឆ្នាំមកហើយ។

...

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង កំពុងបន្តនីតិវិធីនៅមូលដ្ឋាន អាវុធហត្ថស្រុកអង្គស្នួល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print