នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅនៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានឃាត់មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនម្នាក់ ។

ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា
ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់ (ធំ ១កញ្ចប់)
ថ្នាំកញ្ចប់ពណ៌ស(tesla)សង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ជញ្ជីងថ្លឹងចំនួន ២គ្រឿងទូរស័ព្ទដៃចំនួន ៤គ្រឿង កាំបិត(ដាវ)ចំនួន ២ដើមលិខិតឆ្លងដែន ១ច្បាប់ប័ណ្ណសម្គាលទោចក្រយានយន្ត ១សន្លឹក កាតធនាគារ ៣សន្លឹកកាតចាក់វ៉ាក់សាំង ១សន្លឹកនាឡិការដៃ ២គ្រឿងម៉ូតូចំនួន ១គ្រឿងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យបន្តចាត់ការតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print