អ្នកនាំពាក្យក្រសួងការពារជាតិ៖ ជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងកម្ពុជា​ ដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ​ ខណៈ​ថៃទើបប្រគល់កងកម្លាំងចំនួន ០២រូបប៉ុណ្ណោះមកឱ្យកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី​ សុជាតា​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានថ្លែង​ថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមជម្រាបជូនថា​ ទាហានកម្ពុជាទាំង២រូបដែលថៃបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី០១ ខែសីហានេះ​ មានដូចជា៖

-1-អនុ/ត្រី អាង អឿង ដែលមានស្មាតីមិនគ្រប់គ្រាន់។
-2-លោកព្រិន្ធបាលឯក ម៉ម រិទ្ធី ដែលរបួសបាក់ដៃ​ និងរបួសធំនៅត្រគាកខាងស្តាំ។

គួរជម្រាបជូនដែរថា​ ថ្លែង​ក្នុងសន្នីសីទសារព័ត៌មាន​ កាលពីព្រឹកថ្ងៃទី០១ ខែសីហានេះ​ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា «កម្ពុជាក៏បានស្នើឱ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់ពួកគេឱ្យយើងវិញ។​ ដូច្នេះ​ក្រសួងការពារជាតិ កងយោធពខេមរភូមិន្ទ​ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។ ខណៈ​កម្លាំងកម្ពុជាចំនួន២០រូប​ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥មក ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print