សម្ដេចធិបតី​៖​ អរគុណដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៥នេះ​ សូមអរគុណ ​ដល់ ធនាគារ ស៊ីស៊ីយូ ខមមើសលប៊ែង ម.ក , ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិន ឃែស ភីអិលស៊ី ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង និងចូលរួមជួយកាត់បន្ថយការលំបាករបស់ក្រុមគ្រួសារបងប្អូនយោធិនពលី យោធិនរងរបួស និងយោធិនពិការ ដោយបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់កម្លាំងចិត្តជូនបងប្អូនយោធិន និងក្រុមគ្រួសារ ក្នុងរស់នៅជាបន្តទៅទៀត ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print