កម្លាំងកងរាជអាវុធហត្ថបង្ក្រាបករណីជួញដូរគ្រឿង ញៀន រឹបអូសបានម៉ាទឹកកក និងថ្នាំគ្រាប់ជាង ៤ពាន់គ្រាប់

ចែករំលែក៖

ខេត្តកណ្តាល÷ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញ ដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅបន្ទប់ជួលមួយកន្លែងក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ស្រី ៣នាក់) រួមទាំងវត្ថុតាងគ្រឿងញៀនជាច្រើន។

តាមប្រភពពីកងរាជអាវុធហត្ថបានឲ្យដឹងថា ជន សង្ស័យទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖ ស៊ូ សុផាមុន្នី ហៅតាំង តាំង ភេទស្រីអាយុ៣៦ឆ្នាំ មុខ របរមិនពិតប្រាកដ, ណា ថារីកា ហៅពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ, សាង ស្រីម៉ៅ ភេទស្រី អាយុ ២៣ឆ្នាំ (ទាំងបីនាក់មានទីលំនៅផ្ទះជួលភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ) និង ម៉េង ប៊ុនថេង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបររត់ផាសអាប់ មានទីលំនៅភូមិព្រែកក្រប៉ៅ១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។

ប្រភពដដែលបានបន្តថា មុនពេលបង្ក្រាប កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានបន្ទប់ជួលមួយកន្លែងចែកចាយសារធាតុញៀនយ៉ាងសកម្ម។ ភ្លាមៗនោះ កម្លាំងជំនាញបានដាក់កម្លាំងចុះឃ្លាំមើល និងឃើញថាមានការជួញដូរប្រាកដមែន។ រហូតដល់វេលាម៉ោង ១៤និង៣០នាទី កម្លាំងក៏បានសម្រេចចូលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់។

វត្ថុតាងដែលដកហូតបានរួមមាន៖ ថ្នាំគ្រាប់ពណ៌ផ្កា ឈូកចំនួន ០៥កញ្ចប់ ស្មើនឹង ៤.៣៦០គ្រាប់, ថ្នាំក្រាមសថ្លា (ម៉ាទឹកកក) ចំនួន ០៧កញ្ចប់, ថ្នាំគ្រាប់ពណ៌ ក្រហម ០១កញ្ចប់ ស្មើនឹង ៣២គ្រាប់, ជញ្ជីងថ្លឹងថ្នាំ០១ គ្រឿង, ទូរសព្ទ័ ០៣គ្រឿង, ព្រមទាំងសម្ភារៈប្រើ ប្រាស់ និងវេចខ្ចប់មួយចំនួន។ ក្នុងចំណោមថ្នាំគ្រាប់ពណ៌ផ្កាឈូកទាំងនោះ មានចំនួន ០៦គ្រាប់ត្រូវបានចាប់យកពីឈ្មោះ ម៉េង ប៊ុនថេង ដែលជាអ្នករត់ផាសអាប់។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ បន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print