តារាបាល់ទាត់កូរ៉េខាងត្បូង Son ស្រក់ទឹកភ្នែកពេលនិយាយពាក្យលាទៅកាន់ក្លឹប Spurs

ចែករំលែក៖

ប្រធានក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Son Heung-min និយាយថាគាត់នឹងចាកចេញពីក្លឹបរបស់អង់គ្លេសនៅរដូវក្តៅនេះបន្ទាប់ពីលេងបានរយៈពេល 10 ឆ្នាំ។

កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានចូលរួមជាមួយក្រុម Spurs ដោយផ្លាស់ចេញពីក្លឹប Bayer Leverkusen ក្នុងឆ្នាំ 2015 និងស៊ុតបញ្ចូលទីបាន 173 គ្រាប់ក្នុងការបង្ហាញខ្លួន 454 លើក។ 

គាត់គឺជាប្រធានក្រុមនៅពេលដែល Tottenham បានផ្តួលក្រុម Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ក្នុងខែឧសភា ដើម្បីលើកពានជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 17 ឆ្នាំ។

កីឡាករវ័យ 33 ឆ្នាំដែលស្ថិតក្រោមកិច្ចសន្យាជាមួយ Spurs ដល់ឆ្នាំ 2026 កំពុងតែចរចាកម្រិតខ្ពស់ជាមួយក្រុម Los Angeles FC នៃក្របខ័ណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។

Son បានពណ៌នាទាំងទឹកភ្នែកលើការសម្រេចចិត្តថាជា ការលំបាកបំផុតដែលគាត់បានធ្វើនៅក្នុងអាជីព នៅពេលដែលគាត់បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងអ្នកគ្រប់គ្រងថ្មីលោក Thomas Frank ។

...

Tottenham ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ជាផ្នែកមួយនៃការត្រៀមលក្ខណៈមុនបើករដូវកាលរបស់ពួកគេ ដោយ Son គ្រោងនឹងចាប់ផ្តើម និងដឹកនាំក្រុមទល់នឹងក្រុម Newcastle ក្នុងការប្រកួតមិត្តភាពរបស់ពួកគេនៅថ្ងៃអាទិត្យ ដែលមានន័យថាការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ក្លឹបអាចនឹងមកដល់នៅប្រទេសកំណើតរបស់គាត់តែម្តង។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print