សហគមន៍ខ្មែរនៅកូរ៉េជិត២ពាន់នាក់ ជួបជុំថ្លែងអំណរគុណនិងគាំទ្រប្រធានាធិបតីអាមេរិកទទួលពានរង្វាន់សន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ សហគមន៍ខ្មែរនិងពលករខ្មែរនៅកូរ៉េជិត២.០០០នាក់ បានប្រមូលផ្តុំគ្នាសម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់និងសន្តិភាព ហើយនិងជំរុញឱ្យប្រទេសថៃយល់ព្រមទៅតុលាការអន្តរជាតិ។

សហគមន៍ខ្មែរនិងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ ក៏បានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខភាពរង្វាន់ណូបែលសន្តិភាព ព្រមទាំងស្នើឱ្យសហរដ្ឋអាម៉េរិក និងអង្គការអន្តរជាតិបន្តជួយឃ្លាំមើលបទឈប់បាញ់រវាងកម្ពុជា-ថៃ។

សហគមន៍ខ្មែរក៏បានថ្លែងការអរគុណដល់វីរកងទ័ពកម្ពុជាដែលបានពលី រងរបួស ដោយសារបុព្វហេតុការពាររជាតិមាតុភូមិបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ សហគមន៍ខ្មែរនិងពលករខ្មែរនៅកូរ៉េ ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គី ខិតខំអភិវឌ្ឍប្រទេសជាតិឱ្យបានទ្វេដង ដើម្បីកម្ពុជាខ្លាំង ដើម្បីកម្ពុជាឯករាជ្យ៕ ដោ

...

យ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print