កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងឃោសនានៅព្រំដែនជាមួយកូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងត្បូងបានចាប់ផ្តើមដកឧបករណ៍បំពងសំឡេងនៅតាមព្រំដែនអន្តរកូរ៉េ ខណៈដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Lee Jae-myung ស្វែងរកការបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃនេះថា ការដកឧបករណ៍បំពងសំឡេងឃោសនានៅតាមព្រំដែនជាមួយប្រទេសកូរ៉េខាងជើងគឺជា “វិធានការជាក់ស្តែងដើម្បីបន្ធូរបន្ថយភាពតានតឹងដោយមិនប៉ះពាល់ដល់ការត្រៀមខ្លួនប្រយុទ្ធរបស់យោធា”។
ការផ្សាយឃោសនារបស់កូរ៉េខាងត្បូង ដែលចាក់ផ្សាយចេញពីឧបករណ៍បំពងសំឡេងដែលមានថាមពលខ្ពស់ទៅកាន់ប្រទេសកូរ៉េខាងជើង រួមមានព័ត៌មានអំពីកិច្ចការពិភពលោក រួមផ្សំជាមួយនឹងតន្ត្រី K-pop ។ សំឡេងចេញពីឧបករណ៍បំពងសំឡេងទាំងនេះ ត្រូវបានគេនិយាយថា អាចធ្វើដំណើរបានចម្ងាយជាង ២០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីកូរ៉េខាងជើង។
នៅខែមិថុនា ឆ្នាំ 2024 កូរ៉េខាងត្បូងបានបន្តការឃោសនាបំពងសំឡេងនៅតាមព្រំដែនជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះប៉េងប៉ោងសំរាមម្តងហើយម្តងទៀតចូលទៅក្នុងទឹកដីរបស់អ្នកជិតខាង។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីឡើងកាន់តំណែងកាលពីខែមិថុនា ប្រធានាធិបតី Lee Jae-myung បានបញ្ឈប់ការផ្សាយក្នុងគោលបំណងដើម្បីស្តារសន្តិភាព និងទំនុកចិត្តរវាងកូរ៉េទាំងពីរ ខណៈពេលដែលកំពុងស្វែងរកការបន្តកិច្ចចរចាដែលជាប់គាំងជាមួយកូរ៉េខាងជើង៕ ដោយធីរីណា

...

រូបថត​: congluan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print