៨ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី ឃាត់ខ្លួនមនុស្សជិត៥០នាក់បញ្ជូនទៅកាន់ពន្ធនាគារ!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៥០នាក់ ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង លទ្ធផលនៃការបង្ក្រាបក្រុមក្មេងទំនើងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ច អាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ និងអនុវត្តតាមវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់។

សូមបញ្ជាក់ថា ករណីក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ កែប ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

...

ដោយ ៖ លោក សេង បូលីន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print