រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យបានចុះឈ្មោះចូលសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET)

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងកាលៈទេសៈដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេស។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍បន្តថា បើតាមការឱ្យដឹកពីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកំលាំងពលកម្មយ៉ាងច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការ លើកម្ពុជា មកនៅ ១៩ ភាគរយ តែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា និងអាចស្រូបយកវិនិយោគិនច្រើនបន្ថែមទៀតនាពេលអនាគត ដែលនិងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវកំលាំងពលកម្មច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET) ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣កន្លងទៅ និងផ្តល់ជូនពលរដ្ឋគោលដៅនូវការសិក្សាជំនាញវិជ្ជាជីវៈនានា ដោយមិនបង់ថ្លៃជាមួយ ជាមួយនិងប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុង១ខែថែមទៀត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print