លោក Trump ស្វែងរកការនាំរុស្ស៊ីទៅកាន់តុចរចាដើម្បីបញ្ចប់សង្ក្រាម

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងកំណត់លក្ខខណ្ឌនាំរុស្ស៊ីចូលតុចរចាជាមួយអ៊ុយក្រែនដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃទី៤ ខែសីហា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker បាននិយាយថា លោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនត្រូវតែបញ្ចប់។
លោក Whitaker បាននិយាយថា “ការបាត់បង់ជីវិតដែលយើងឃើញនៅលើសមរភូមិជារៀងរាល់ថ្ងៃ ដែលទាហានរាប់ពាន់នាក់កំពុងស្លាប់ ហើយការវាយប្រហារលើទីក្រុងមួយចំនួនក្នុងប្រទេសអ៊ុយក្រែន… អ្វីៗទាំងអស់ត្រូវបញ្ឈប់” Whitaker បាននិយាយថា។ លោក Whitaker បានកត់សម្គាល់ថាមិនមានដំណោះស្រាយយោធានៅលើសមរភូមិទេហើយថាដំណោះស្រាយការទូតគឺជាមធ្យោបាយតែមួយគត់។
លោក Whitaker បានបន្ថែមថា “ប្រធានាធិបតី Trump កំពុងបង្កើតបរិយាកាសមួយសម្រាប់រុស្ស៊ីក្នុងការមកតុចរចាសម្រាប់បទឈប់បាញ់មួយ ពីព្រោះនោះជាអ្វីដែលចាំបាច់ដើម្បីបញ្ចប់សង្គ្រាម” ។
ឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មបន្ទាប់បន្សំ និងពន្ធលើប្រទេសដែលទិញប្រេងពីរុស្ស៊ី គឺជា “ជំហានបន្ទាប់” ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកបាននិយាយថា លោកប្រធានាធិបតី Trump កំពុងប្រើវិធីនេះដើម្បីនាំរុស្ស៊ីចូលតុចរចា។
លោក Whitaker ក៏បានលើកឡើងពីសមត្ថភាពរបស់រុស្ស៊ីក្នុងការគេចពីទណ្ឌកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយថា ទណ្ឌកម្មបន្ទាប់បន្សំអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសរុស្ស៊ី ដោយកំណត់គោលដៅប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូពីការលក់ប្រេងទៅកាន់ប្រទេសនានា។
លោក Whitaker បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Trump នឹងបន្តធ្វើការដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ដើម្បីនាំរុស្ស៊ីទៅកាន់តុចរចា និងសម្រេចបានបទឈប់បាញ់។
លោក Whitaker ក៏បានបន្ថែមថា អាមេរិកចង់ធានាថាអ៊ុយក្រែនមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីការពារខ្លួន។ លោកបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកមានប្រសិទ្ធភាព ខណៈដែលអ៊ុយក្រែនប្រឈមមុខនឹងការវាយប្រហារនៅពេលយប់ពីយន្តហោះគ្មានមនុស្សបើក កាំជ្រួច និងអាវុធផ្សេងៗទៀត៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print