រុស្ស៊ី៖ រថយន្តក្រុងដឹកអ្នកដំណើរ បុកជាមួយរថភ្លើង បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស

ចែករំលែក៖

ការបុកគ្នាយ៉ាងធ្ងន់ធ្ងររវាងរថយន្តក្រុងទេសចរណ៍ និងរថភ្លើងដឹកទំនិញមួយបានកើតឡើងនៅភាគពាយព្យនៃប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួស ១៦នាក់ផ្សេងទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅចំណុចផ្លូវរថភ្លើង និងផ្លូវបំបែកក្នុងសង្កាត់ Lodeynoye Pole ។
បណ្តាញផ្លូវដែករុស្ស៊ីបានប្រកាសថា រថយន្តក្រុងបានឆ្លងផ្លូវ ហើយត្រូវរថភ្លើងបុកក្នុងល្បឿនលឿន។
ទោះបីជាអ្នកបើកបររថភ្លើងបានព្យាយាមប្រើហ្វ្រាំងសង្គ្រោះបន្ទាន់ក៏ដោយ ប៉ុន្តែការប៉ះទង្គិចគ្នាគឺជៀសមិនរួចទេ ដោយសារតែចម្ងាយជិតរវាងឡានក្រុង និងរថភ្លើង៕

...

រូបថត​: Vietnamplus

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print