រថយន្តកុងតឺន័របើកលឿនបុកម៉ូតូពីក្រោយ និងកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តកុងតឺន័របេីកបុកពីក្រោយនិងកិន​ កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ ផ្លូវជាតិលេខ ៤ គល់ស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាល់ ប៉េងស៊ាម ភេទប្រុស អាយុ ៤០ ឆ្នាំ ជាជាងម៉ាស៊ីនដេរ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកម៉ូតូម៉ាក ហុងដាឌ្រីម​ ឆ្នាំ ២០១៦ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FU-3450 តាមផ្លូវវេងស្រេង ទិសពីកើតទៅលិច។ ចូលតាមក្រោមស្ពានអាកាសចោមចៅ ពេលមកដល់ជិតច្រកចេញមកផ្លូវជាតិលេខ ៤ ស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿងម៉ាក Hyundai ពណ៌ខៀវ ស្លាកលេខភ្នំពេញ 3C-0940 បើកលឿនខ្វះការប្រុងប្រយ័ត្ន បានបុកពីក្រោយកិនម៉ូតូ និងជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗ។

បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តបានបើករត់គេចខ្លួនប្រហែល ១០០ ម៉ែត្រ តែត្រូវបានពលរដ្ឋដេញតាម និងស្ទាក់ឃាត់បាន បន្ទាប់មក បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះមកកន្លែងកើតហេតុ និងយកអ្នកបើកបរទៅសួរនាំនៅប៉ុស្តិ៍នគរបាល។

សមត្ថកិច្ចបានសហការជាមួយផ្នែកជំនាញចរាចរណ៍ ធ្វើការវាស់វែង និងយករថយន្តបង្កបង្ករដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ ៕

...

ដោយ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print