តាមការវាយតម្លៃរបស់ទស្សនវដ្តី National Interst របស់អាមេរិកបានផ្សាយថា រុស្ស៊ីធ្វើសមយុទ្ធជាបន្តបន្ទាប់ មិនមានន័យថា ទីក្រុងមូស្កូ ត្រៀមធ្វើសង្គ្រាមនោះឡើយ។
ពេលកន្លងមកថ្មីៗរុស្ស៊ី បានធ្វើសមយុទ្ធជាបន្តបន្តាប់ នៅទូទាំងប្រទេស ជាទ្រង់ទ្រាយធំ។ ប៉ុន្តេតាមការវាយតម្លៃរបស់អ្នកឯកទេសអាមេរិក បានបញ្ជាក់ថា ការធ្វើសមយុទ្ធនោះគ្រាន់តែជាការហ្វឹកហាត់យោធាប៉ុណ្ណោះ រុស្ស៊ីមិនមានបំណងធ្វើសង្គ្រាមឬវាយប្រហារប្រទេសណាមួយឡើយ។
ប៉ុន្តែការធ្វើសមយុទ្ធរបស់រុស្សី បានធ្វើឲ្យប្រទេសជិតខាងព្រួយបាមរម្ភ ក្នុងនោះមានតំបន់អឺរ៉ុបជាដើម។ ទីក្រុងមូស្កូព្រួយបារម្ភថា សកម្មភាពរបស់រុស្ស៊ី គឺជាការត្រៀមវាយប្រហារឈ្លានពាន់ប្រទេសជិតខាង។ កម្លាំងទាហ៊ានរុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីន បានធ្វើសមយុទ្ធជាបន្តបន្ទាប់ក្នុងនោះមានសមយុទ្ធទ្រង់ទ្រាយធំដែលមិនប្រកាសឲ្យដឹងជាមុន ធ្វើឲ្យសម្ព័ន្ធមិត្តយោធាណាតូព្រួយបារម្ភយ៉ាងខ្លាំងពីការវាយប្រហារ។
លោក Alexander Vershbow អគ្គលេខាធិការរងណាតូ បាន ង្ហាញក្តីបារម្ភ លើសកម្មភាពគំរាមកំហែងរបស់រុស្ស៊ីដល់ដំបន់អឺរ៉ុប ទាំងមូល។ លោកបន្តទៀតថា រុស្ស៊ីបានធ្វើសមយុទ្ធរាប់សិបឡើកក្នុងរយៈពេលពីរឆ្នាំកន្លងមក ហើយសមយុទ្ធនោះមិនបានប្រកាសឲ្យដឹងជាមុនឡើយ។
លោក Alexander Vershbow បញ្ជាក់ថា រុស្ស៊ីគួរតែបើកជំហរព័ត៌មានស្តីពីសកម្មភាពធ្វើសមយុទ្ធរបស់ខ្លួន ដើម្បីបញ្ចៀសការយល់ច្រឡំថា បានគំរាមកំហែងដល់អឺរ៉ុប។ ប្រទេសដែលជាសមាជិកណាតូ ដូចជាប៉ូឡូញ និងរ៉ូម៉ានី បង្ហាញការមិនពេញចិត្តចំពោះសកម្មភាពយោធារបស់រុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួន។
កន្លងមកថ្មីៗនេះ រុស្ស៊ីក៏បានបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន បង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែមានភាពតានតឹងជាមួយរុស្ស៊ី ។ ការធ្វើសមយុទ្ធរបស់រុស្សីគឺដូចជាការត្រៀមលក្ខណៈវាយប្រហារគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងមូល ។
កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu ប្រកាសថា ការធ្វើសមយុទ្ធជាបន្ទាន់នេះគឺធ្វើតាមការបញ្ជារបស់ប្រធានាធិបតីពូទីន ។ លោកបន្តទៀតថា តាមការសម្រេចរបស់អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីលោកវ្លាឌឺមៀ ពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលការធ្វើសមយុទ្ធនោះមានកម្លាំងទាហ៊ាននិងអាវុធទំនើបៗជាច្រើនចូលរួមក្នុងនោះមានទាំងកម្លាំងឆត្រយោងទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី