រដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ កម្ពុជា និងរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មុន នឹង ចូល រួម នៃ កិច្ចប្រជុំ GBC នៅ រសៀល នេះ

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ កម្ពុជា និងរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានចូលជួបសម្តែងការគួរសមជាមួយលោក Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មុន នឹង ចូល រួម នៃ កិច្ចប្រជុំ GBC នៅ រសៀល នេះ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ (GBC) នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តទៅប្រហែលតែ១ម៉ោងទេ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។ បន្ទាប់ពីកិច្ចប្រជុំចប់ ប្រហែលជាម៉ោង៣ រសៀល នឹងមានសន្និសីទសារព័ត៌មាន តែមានតែខាងភាគីថៃប៉ុណ្ណោះ។ ភាគីកម្ពុជាគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានបន្តាប់ពីវិលត្រឡប់មកដល់កម្ពុជាវិញ។ ដោយឡែក អនុរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីមហាផ្ទៃរបស់ម៉ាឡេស៊ី ក៏គ្រោងនឹងផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ ចាកចេញពីកន្លែងប្រជុំនៅរសៀលនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print