ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងថា ៖ កម្ពុជា ស្រងាកចិត្ត ចំពោះយុទ្ធនាការ ព័ត៌មានពិត នៅ ប្រទេសថៃ ក្នុងចេតនាបំភ្លៃឆន្ទៈរបស់កម្ពុជាដែលប្រាថ្នាតែ«សន្តិភាព» ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា ៖ កម្ពុជា ស្រងាកចិត្តយ៉ាងខ្លាំង ចំពោះយុទ្ធនាការ ផ្សព្វផ្សាយ ព័ត៌មានពិត នៅ ក្នុងប្រទេសថៃ ក្នុងខណៈដែលប្រទេសទាំងពីរ កំពុងចូលរួមក្នុងកិច្ចសន្ទនាសម្រាប់ការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងបទឈប់បាញ់។ នេះជាការបញ្ជាក់របសលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅម៉ោង ១១ ព្រឹកថ្ងៃទី៧ ខែសីហានេះ។ លោក ជុំ សុន្ទរី ចាត់ទុកយុទ្ធនាការនេះ ថាជាការប៉ុនប៉ង ដើម្បី បំភាន់សហគមន៍អន្តរជាតិ នូវការបកស្រាយដោយខុសឆ្គងនូវជំហររបស់ កម្ពុជាដែលប្រាថ្នាតែសន្តិភាព និងបង្វែរការចាប់អារម្មណ៍ពីសកម្មភាពឈ្លានពានរបស់ថៃខ្លួនឯងផ្ទាល់។
ទោះជាយ៉ាងក៏ដោយ កម្ពុជាចង់បានតែព្រំដែនសន្តិភាព ដូចពិភពលោកបានមើលឃើញពីភាព ស្លូតបូត ទន់ភ្លន់ របស់កម្ពុជា តែមុឺងមាត់ ៕
ដោយ៖ សិលា