ភ្នំពេញ ៖ ទាហានដែលត្រូវបានចាប់ខ្លួន ត្រូវតែដោះលែង និងបញ្ជូនភ្លាមៗឱ្យត្រឡប់មកប្រទេសខ្លួនវិញ បន្ទាប់ពីបញ្ចប់បទឈប់បាញ់គ្នាយ៉ាងសកម្ម ! លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បែបនេះ ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា និងថៃ នារសៀលថ្ងៃទី៧ ខែសីហានេះ ។
លោកស្រីថ្លែងថា ៖ ទាហានដែលត្រូវបានចាប់ខ្លួន ត្រូវតែដោះលែង និងបញ្ជូនភ្លាមៗឱ្យត្រឡប់មកប្រទេសខ្លួនវិញ បន្ទាប់ពីបញ្ចប់បទឈប់បាញ់គ្នាយ៉ាងសកម្មដោយយោងតាមមាត្រ ១១៨ នៃអនុសញ្ញាទី៣ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងបទបញ្ជា១២៨ក នៃច្បាប់មនុស្សអន្តរជាតិ ៕
ដោយ ៖ សិលា
...