រថយន្តព្រូសបេីកលឿនជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកខឿនរង្វង់មូលក្រវ៉ាត់ក្រុងទី៣ក្រឡាប់ផ្ងាជេីង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់​បេីក​រថយន្ដ​ TOYOTA Prius ក្នុងល្បឿនលឿនមិនប្រយ័ត្នជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកខឿនរង្វង់មូលក្រវ៉ាត់ក្រុងទី៣បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងាជេីង​​កាល​ពី​វេលា​ម៉ោង​៣:៤៥នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣​ សង្កាត់​ចោម​ចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តតូយូតាព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BK-1293 ធ្វេីដំណេីរតាមបណមតោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែជាប់ហ្វ្រាំងមិនជាប់​ ​បាន​ជ្រុល​ទៅ​ខឿន​រង្វង់​មូល​ក្រវ៉ាត់​ក្រុង​ទី​៣​ បណ្ដាលឱ្យក្រឡាប់​ផ្ងារ​ជេីង​រងការខូចខាត។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print