ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ TOYOTA Prius ក្នុងល្បឿនលឿនមិនប្រយ័ត្នជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកខឿនរង្វង់មូលក្រវ៉ាត់ក្រុងទី៣បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងាជេីងកាលពីវេលាម៉ោង៣:៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BK-1293 ធ្វេីដំណេីរតាមបណមតោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែជាប់ហ្វ្រាំងមិនជាប់ បានជ្រុលទៅខឿនរង្វង់មូលក្រវ៉ាត់ក្រុងទី៣ បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងរងការខូចខាត។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕