ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមគោរពផ្ញើរជូននូវឯកសារបកប្រែ ! នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖
1- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)
2-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា
3- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា
4-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ
5-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា
6- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា
7-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា
On the morning of August 8, 2025, Colonel Nazlee Bin Abdul Rahim, the Malaysian Defence Attaché to Cambodia, led the coordination team for the Interim Observer Team, which is a strict implementation in accordance with the content agreed upon at the Extraordinary Cambodia-Thailand General Border Committee (GBC) Meeting on August 7, 2025 in Kuala Lumpur, Malaysia.
The Interim Observer Team is composed of the representatives from the 07 ASEAN Member States traveling to carry out the mission in Oddar Meanchey Province, including:
1. Malaysian Defence Attaché to Cambodia (Chair)
2. Myanmar Defence Attaché to Cambodia
3. Indonesian Defence Attaché to Cambodia
4. Singapore Defence Attaché to Cambodia, based in Hanoi
5. Vietnam Assistant Defence Attaché to Cambodia
6. Laos Assistant Defence Attaché to Cambodia
7. The Philippines Assistant Defence Attaché to Cambodia. ៕
ដោយ ៖ សិលា