ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿងអ្នកបេីកបរងោកមួយភាំងចង្កូតបុកបង្គោលភ្លើងបណ្តាលឲ្យបាក់រៀបដល់ដីរង។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ២រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីគល់ស្ពានអាកាសចោមចៅ ដែលស្ថិតនៅសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលហេតុ គេឃើញរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-7917 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីជេីងទៅត្បូង លុះបេីកមកដល់ចំណុចកេីតហេតុនៅគល់ស្ពានអាកាសរង្វង់មូលចោមចៅក៏ស្រាប់តែឃេីញរថយន្ដបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងស្តាំហេីយក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបាក់ដាច់រៀបដល់ដី ចំណែករថយន្តវិញរងការខូចខាត ដាច់កាឡេផ្នែកខាងស្ដាំរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថាខណៈពេលគ្រោះថ្នាក់ភ្លាមៗអ្នកបេីកបររថយន្តខាងលើបានគេចខ្លួនបាត់ទុករថយន្តនៅកន្លែងកើតហេតុ ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីស្ទូចរថយន្តបង្កយកទៅរក្សាទុកចាំការដោះស្រាយថ្ងៃក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ